កិច្ចប្រជុំសាមញ្ញលើកទី២០ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤
ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ ១០រោច
ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ឈឹម
ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន តំណាងលោក ប៉ូច សាអែម
ប្រធានមន្ទីរ បានចូលរួមរួមកិច្ចប្រជុំសាមញ្ញលើកទី២០ ក្រុមប្រឹក្សាខេត្តប៉ៃលិន
អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រក្សាខេត្តប៉ៃលិន
និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមដោយឯកឧត្តម
លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង
ស្រុក មេឃុំ ចៅសង្កាត់ និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្តផងដែរ។
ព័ត៌មានទាក់ទង